Barcelona បានបញ្ឈប់គោលដៅចង់បានខ្សែបម្រើ Saul Niguez ជាថ្នូរនិងការដោះដូរជាមួយ Antoine Griezmann ហើយបង្វែរមករកខ្សែប្រយុទ្ធវ័យក្មេង Joao Felix ជំនួសវិញ។ យោងគេហទំព័រ Sport បានចុះ ផ្សាយថា: ក្លឹបយក្សកាតាឡាន់បានសម្រេចផ្លាស់ប្តូរកិច្ចព្រមព្រៀងដោះដូរកីឡាករទាំងពីរខាងលើជាមួយមូលហេតុសំខាន់បំផុតនោះគឺផ្នែកហិរញ្ញវត្តុតែម្តង ។
ការសម្រេចចិត្តសាជាថ្មីនៅពេលនេះដោយសារ Joao Felix មានតម្លៃខ្លួនស័ក្តសមជាង Saul Niguez ។ ក៏ព្រោះតែការពិតក្រុមអ្នកមានបុណ្យចង់បានទឹកប្រាក់បន្ថែម ១៥ លានអឺរ៉ូលើការដោះដូររវាងកីឡាករអន្តរជាតិបារាំងនិងអេស្បាញរូបនេះប៉ុន្តែត្រូវ Atletico Madrid បដិសេធ។ ជាមួយគ្នានេះដែរទឹកប្រាក់មួយចំនួនមកពីមូលហេតុខាងលើនេះគឺចាំបាច់សម្រាប់បន្តកិច្ចសន្យាដល់ Leo Messi យ៉ាងណាមិញកីឡាករខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្កាល់គឺអាចនិងធ្វើអោយ Atletico Madrid ពិចារណាដោះដូរសាជាថ្មីក៏ព្រោះតែ Felix មានតម្លៃខ្លួនសមស្របជាង Saul ។
Barcelona នៅតែបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននិងត្រៀមផ្តល់ជូនសំណើរសមស្របដល់ Leo Messi នូវកិច្ចសន្យាថ្មីបន្ទាប់ពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបច្ចុប្បន្នគ្មានក្រុមណាមួយដែលផ្តល់ការដេញថ្លៃជាផ្លូវការណ៏នៅឡើយ ស្របពេលនៅសល់មួយខែទៀតដែលលីកកំពូលអេស្បាញនិងចាប់ផ្តើមរដូវកាលថ្មី ។
ប្រភព៖ Besoccer