ក្លឹបញញួរធំ West Ham កំពុងរៀបចំផ្តល់ជូន Declan Rice នូវកិច្ចព្រមព្រៀងបង្កើនប្រាក់ពលកម្មនឿយហត់ច្រើនជាង ១០០,០០០ ផោន។ វាជាការកើតមានឡើងស្របពេលខ្សែប្រយុទ្ធ Felipe Anderson បានចាកចេញពីទឹកដី London Stadium ពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះវិលត្រលប់ទៅកាន់អតីតក្លឹប Lazio ហើយក្លឹបទទួលទឹកប្រាក់បន្ថែម ៥ លានផោនបន្ថែមទៀតមកវិញ។

គេហទំព័រ The Sun បានចុះផ្សាយថាគ្រូបង្វឹកលោក David Moyes បានព្យាយាមប្រើប្រាស់ប្រាក់ឈ្នួលមួយចំនួនពីការចាកចេញរបស់ Anderson ដើម្បីបញ្ចុះបញ្ចូលខ្សែបម្រើ-ការពារ រូបនេះឱ្យបន្តកុងត្រាថ្មី ខណៈកីឡាករវ័យ ២២ ឆ្នាំមានសុពលភាពកិច្ចសន្យាត្រឹមខែមិថុនាឆ្នាំ២០២៤ ក្រោយពី Man. Utd និង Chelsea បានបង្ហាញពីការចាប់អារម្មណ៍កីឡាករអន្តរជាតិអង់គ្លេសរូបនេះមករួមក្រុម ។

គួរបញ្ជាក់ថា Rice បានច្រានចោលការស្នើសុំបន្តកុងត្រាថ្មីចំនួនពីរលើករួចមកហើយអំឡុងពេលរូបគេបង្ហាញខ្លួននៅព្រឹត្តិការណ៏ European Championship នៅរដូវក្តៅនេះ ស្របពេលក្រុមញញួរធំត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយតំណាងរបស់ Rice ដោយកសង្ឃឹមថាកិច្ចព្រមព្រៀងនិងអាចកើតមានក្នុងរយៈពេលដ៏ខ្លីមិនបាន ។

ប្រភព៖ Sportsmole