យោងតាមប្រធានក្រុមបាល់ទាត់ជម្រើសដំបូងលោក Sebastian Kehl បានធ្វើការអះអាងដឹងថាខ្សែប្រយុទ្ធឆ្នើម Erling Haaland នឹងបន្តអាជីពជាមួយក្លិប Dortmund បន្តទៀតស្របពេលក្លឹបកំពុងតែសម្លឹងរកមើលបេក្ខភាពជំនួសខ្សែបម្រើប្រយុទ្ធស្លាប Jadon Sancho ដែលត្រៀមបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Man.Utd នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
Haaland បានក្លាយជាកីឡាករដ៏មានចំណាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូល ៗ បន្ទាប់ពីបង្ហាញទម្រង់លេងល្អបំផុតកាលពីរដូវកាលចាស់ ដោយបានជួយអោយ Dortmund បញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខ័ណ្ឌ Bundesliga ដោយរកបានដល់ទៅ ៣០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួតនៅលីកកំពូល Bundesliga និងបានជួយពួកគេឈ្នះពាន DFB-Pokal ។
កីឡាករវ័យក្មេងសញ្ជាតិន័រវេដែលត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្លឹប នឹងមិនត្រូវដាក់ លក់នៅ រដូវក្តៅនេះទេខណៈដែលលោក Kehl បានបញ្ជាក់នូវគោលជំហរនេះមុនពេលប្រកួតមិត្តភាព បើករដូវកាលទល់នឹងក្លឹប FC Giessen នៅរាត្រីថ្ងៃអង្គារនេះ។
ប្រភព៖ Goal