ខ្សែការពារកណ្តាលក្រុមអសូរីអ៊ីតាលីកីឡាករ Giorgio Chiellini បានអះអាងថាខ្លួនបាននិយាយពាក្យមិនល្អ(ដាក់បណ្តាសា)សំដៅទៅលើគូបដិបក្សកីឡាករ Bukayo Saka នៅមុនពេលខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះត្រៀមទាត់បាល់កាត់សេចក្តីប៉េណាល់ទីអោយអង់គ្លេសវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កាលពីថ្ងៃអាទិត្យ។
Saka មិនអាចរកគ្រាប់បាល់បានទេ ក្រោយពី Rashford ទាត់បុករបាទី ខណៈ Sancho ក៏ធ្វើមិនបានល្អខណៈដែលរូបគេផ្ទាល់ក៏ត្រូវបានសង្គ្រោះដោយអ្នកចាំទី Gianluigi Donnarumma ធ្វើឱ្យពួកគេឈ្នះពាន Euro ២០២០បានយ៉ាងងាយក្នុងលទ្ធផលសរុប៣ទល់និង២ក្នុងការទាត់ម្ខាង៥គ្រាប់។ពោលគឺបន្ទាប់ពីក្រុមទាំងពីរបានស្មើគ្នា ១-១ នៅបញ្ចប់ម៉ោងបន្ថែម ១២០ នាទី។
គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិអ៊ីតាលីបច្ចុប្បន្នលេងនៅក្រុមសេះបង្កង់ Juventus បានស្រែកនូវពាក្យថា Kiricocho ដែលជាពាក្យដែលត្រូវបានប្រើសម្រាប់កីឡាករបាល់ទាត់អស់រយៈពេលជាច្រើនទសវត្សកន្លងមកគិតចាប់តាំងពីឆ្នាំ១៩៨០ដោយអ្នកគាំទ្ររបស់ក្លឹប Estudiantes នៅប្រទេសអាហ្សង់ទីនដែលគេជឿថានិង ផ្តល់សំណាងអាក្រក់លើគូបដិបក្សរបស់ពួកគេ ។
ប្រភព៖ Goal