ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Luis Diaz បានរកគ្រាប់បាល់ជ័យជម្នះក្នុងរយៈចំងាយជិត៣០ម៉ែត្រ យ៉ាតដ៏អស្ចារ្យដើម្បីជួយអោយ ក្រុមជម្រើសជាតិរបស់ខ្លួនផ្តួលក្រុមគូប្រជែងប៉េរូក្នុងលទ្ធផល៣ទល់និង២ សម្រាប់ការប្រកួត ដណ្តើមចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ដ៏ធំប្រចាំទ្វីបអាមេរិកឡាទីន Copa America ក្នុងការប្រកួតកាលពីព្រឹកថ្ងៃសៅរ៏នេះ ។

កីឡាករ Yoshimar Yotun បានជួយឲ្យក្រុមជម្រើសជាតិប៉េរូនាំមុខនៅតង់ទី ១ មុនពេល Juan Cuadrado រកបានគ្រាប់បាល់តាមស្មើដោយបាល់ហ្វ្រីឃីកភ្លាមៗបន្ទាប់ពីចូលដល់ដើមតង់ទី២។បន្ទាប់មក Diaz បានបន្តជួយអោយកូឡុំប៊ីនាំមុខវិញក្នុងលទ្ធផល២ទល់និង១នៅនាទី ៨២ នាទីប៉ុន្តែត្រូវបាន Gianluca Lapadula តាមស្មើវិញ មុនពេលDiaz ដដែលបន្ថែមគ្រាប់បាល់ទី២ពីរយៈចំងាយឆ្ងាយដើម្បីទទួលជ័យជំនះនៅនាទីទី៩០+៤ជិតបញ្ចប់ការប្រកួតទៅហើយនោះ។

Cuadrado ខ្សែបម្រើក្រុម Juventus បាននិយាយថា: យើងសប្បាយចិត្តវាជាការសំខាន់ដើម្បីបញ្ចប់ដោយការឈ្នះ។ “ខ្ញុំសប្បាយចិត្តនឹងរបៀបដែលយើងវាយបកនិងទទួលបានលទ្ធផលវិជ្ជមាន ។អាហ្សង់ទីនដែលបានផ្តួលកូឡុំប៊ីដោយបាល់ប៉េណាល់ទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះប្រេស៊ីលដែលបានយកឈ្នះប៉េរូ ១-០ នៅវគ្គ ផ្តាច់ព្រ័ត្រនៅម៉ោង៧ព្រឹកនាថ្ងៃអាទិត្យស្អែកនេះ។