ខ្សែការពារ Andreas Christensen ជឿជាក់ថាក្រុមជម្រើសជាតិដាណឺម៉ាករបស់ខ្លួនមានវិធីអាចបង្អាក់ដំនើរការរកគ្រាប់បាល់របស់ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅពេលដែលក្រុមទាំង ២ ជួបគ្នានៅថ្ងៃទី៨កក្កដា២០២១សម្រាប់ការប្រកួវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Euro២០២០ ។ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham មានឪកាសជួយក្រុមឈានដល់វគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីរកបានគ្រាប់បាល់១គ្រាប់ក្នុងជ័យជំនះ ២ទល់និង០ លើ អាល្លឺម៉ង់នៅឯកីឡដ្ឋាន Wembley និងបន្តរកបានគ្រាប់បាល់២គ្រាប់ទៀតពេលផ្តួលអ៊ុយក្រែន៤ទល់និង០ នៅទីក្រុងរ៉ូម បន្ទាប់ពីខកខានរកគ្រាប់បាល់នៅវគ្គសន្សំពិន្ទុរួចមក ។

ទោះយ៉ាងណា Christensen កីឡាករក្រុមតោខៀវ Chelsea មានជំនឿថាខ្លួននិងមិត្តរួមជាតិនិងជាកីឡាកររួមក្រុម Spurs គឺ Pierre-Emile Hojbjerg និងបញ្ឈប់ឪកាសបន្តរកគ្រាប់បាល់របស់ Kane នៅត្រឹមវគ្គ១/៤នេះបាន ។

គួរបញ្ជាក់ថាអង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដោយមិនទាន់មានគូប្រកួតណាស៊ុតបញ្ចូលទីពួកគេឡើយ ក្នុងការប្រកួត ៥ លើករបស់ពួកគេដោយឈ្នះ ៤ និងស្មើ០ទល់និង០ម្តងខណៈដែលដាណឺម៉ាកមានឪកាសឡើងមកដល់ វគ្គនេះក្រោយចាញ់ការប្រកួតសន្សំពិន្ទុដល់ទៅ ២ ដងជាមួយហ្វាំងឡង់ និង បែលហ្សិក។សម្រាប់ក្រុមលោក Gareth Southgate កំពុងសម្លឹងឪកាសសងសឹកដាណឺម៉ាកក្រោយបរាជ័យចាញ់ដាណឺម៉ាក ១ទល់និង០នៅកីឡាដ្ឋាន Wembley កាលពីខែតុលាក្នុងព្រឹត្តការណ៏ Nations League ខណៈ Harry Maguire និង Reece James ត្រូវបានបណ្តេញចេញនាពេលនោះ។

ប្រភព៖ Sportsmole