ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះលើក្រុមស្វីសនៅវគ្គប៉េណាល់ទី ៣-១ ក្រោយពីលេងស្មើគ្នា ១-១ ក្នុងរយៈពេល១២០នាទី។

ក្រុមអេស្ប៉ាញបានបើកការនាំមុខបានមុននៅនាទីទី៨ ដោយបាល់ចូលទីខ្លនឯងរបស់ Zakaria ប៉ុន្ដែឈានដល់នាទី៦៨ ក៏ស្រាប់តែ Shaqiri រកគ្រាប់បាល់តាមស្មើវិញបាន។ ការប្រកួតឈានដល់នាទី៧៧ Freuler របស់ស្វីសក៏ទទួលបានកាតក្រហម ធ្វើឱ្យក្រុមនេះសល់គ្នា១០នាក់ប៉ុណ្ណោះដើម្បីតតាំងជាមួយអេស្ប៉ាញ។ យ៉ាងណា ពួកគេក៏អាចបិទជាប់រហូតដល់វគ្គប៉េណាល់ទីផងដែរ។

ឈានដល់វគ្គកាត់សេចក្ដីដោយបាល់១១ម៉ែត្រនេះហើយ ក្រុមស្វីសធ្វើមិនបានល្អទាល់តែសោះ មិនដូចកាលប៉ះបារាំងឡើយ។ ពួកគេស៊ុតចូលតែ១គ្រាប់ទេ ខណៈដែលអេស្ប៉ាញវិញបាន៣គ្រាប់។ ចប់ការប្រកួត អេស្ប៉ាញ ជាអ្នកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ះជាមួយអ៊ីតាលីទៀត៕

ប្រភព៖ Dailymail