លោក Didier Deschamps មិនបានបាត់បង់តួនាទីរឺលាលែងពីតំណែងនោះទេ ក្រោយពីបារាំងមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ូ ២០២០ ខណៈដែលអ្នកចាត់ការទូទៅរូបនេះនឹងបន្តដឹកនាំក្រុមមាន់គកបារាំងរហូតដល់បញ្ចប់ព្រឹត្តិការណ៏ការពារតំណែងជើងឯក World Cup ឆ្នាំ ២០២២ នៅឯប្រទេសកាតា។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅតែមានឪកាសបើទោះបីក្រុមរបស់គាត់បានធ្លាក់ចេញពីវគ្គចែកពូលក្រោមថ្វីជើងក្រុមជម្រើសជាតិស្វីស ។យ៉ាងណាមិញយោងគេហទំព័រ ‘L’Equipe’ បានអោយដឹងថា: លោក Deschamps បរាជ័យដ៏គួរអោយខកចិត្តគឺមិនបានធ្វើអោយ ប្រធានសហព័ន្ធបាល់ទាត់បារាំងបាត់បង់និងដកទំនុកចិត្តរូបលោកនោះទេ។យ៉ាងណាមិញនាពេលនេះលោក Deschamps បានបង្ហាញពី ភាព ស្ងប់ស្ងាត់លើបញ្ហានេះហើយបានចាប់ផ្តើមត្រៀមខ្លួនរួចជាស្រេចសម្រាប់ដឹកនាំក្រុមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ។
បច្ចុប្បន្នបារាំងកំពុងឈរនៅលើកំពូលតារាងដោយមាន ៧ ពិន្ទុដោយនាំមុខក្រុមលេខ ២ អ៊ុយក្រែនចំនួន ៤ ពិន្ទុ។ យ៉ាងណាមិញបេក្ខភាពអតីតគ្រូបង្វឹកលោក Zinedine Zidane ត្រូវបានលើកយកមកចោតជាសំនួរថា តើរូបលោកអាចរង់ចាំឪកាសដឹកនាំជម្រើសជាតិនៅពេលព្រឹត្តការណ៏ប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០២២បញ្ចប់រឺយ៉ាងណានោះ។
ប្រភព៖ Besoccer