Karim Benzema ត្រូវបានកោះហៅចូលបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ត្រៀមការប្រកួតព្រឹត្តការណ៏ Euro ២០២០ ក្រោយពីគ្រូបង្វឹកលោក Didier Deschamps កាលពីថ្ងៃអង្គារបានធ្វើការប្រកាសជាផ្លូវការណ៏រួចមក។ សម្រាប់ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid គឺជាពេលវេលាដំបូងសម្រាប់រូបគេក្នុងការបង្ហាញខ្លួនលើឆាក អន្តរជាតិបន្ទាប់ពីអវត្តមានរយៈពេល ៥ ឆ្នាំក្រោយរងការចោតប្រកាន់លើវីដេអូទាក់ទងរឿងអាស្រូវផ្លូវភេទនាពេលកន្លងមក។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមិនបានលេងឱ្យក្រុមជម្រើសជាតិបារាំងនោះទេចាប់តាំងពីខែតុលាឆ្នាំ ២០១៥ ក្រោយពីធ្លាប់ចូលលេងបាន៨១ប្រកួតនាពេលកន្លងមក។ ប៉ុន្តែពេលនេះ រូបគេ និងត្រៀម ធ្វើការបង្ហាញខ្លួនចាប់ដៃគូជាមួយមិត្តរួមជាតិ ដែលជាសមាជិកជ័យលាភីបាល់ទាត់ពិភពលោកឆ្នាំ២០១៨គឺ Kylian Mbappe និង Antoine Griezmann ខណៈការប្រកួតនិងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។

Benzema ស៊ុតបាល់បញ្ចូលទីចំនួន ២៩ សម្រាប់ក្រុម Real Madrid គ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះនិងរកបានមិនក្រោម ២០ គ្រាប់ក្នុងរយៈពេល ៣ រដូវចុងក្រោយជាប់ៗគ្នាក្រោយពី Cristiano Ronaldo បានចាកចេញពីទឹកដី Santiago Bernabeu ទៅ Juventus កាលពីឆ្នាំ ២០១៨ ។

ប្រភព៖ Besoccer