កីឡាករ Joao Cancelo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានរកឃើញថាមានវិជ្ជមានកូវីដ១៩ទៅហើយ ខណៈដែលពួកគេកៀកនឹងប្រកួតពានរង្វាន់ Euro 2020 ថែមទៀត។
ដោយសារតែវិជ្ជមានកូវីដ ត្រូវសម្រាកច្រើនថ្ងៃ ទើបបានជាក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវស្វែងរកអ្នកមកជំនួស។ ដោយក្នុងនោះ លោក Santos បានកោះហៅកីឡាករ Diogo Dalot ដើម្បីមកជំនួស Joao Cancelo របស់ក្រុម Manchester City នេះ។ នេះជាដំណឹងមិនល្អឡើយសម្រាប់ក្រុមព័រទុយហ្គាល់ដែលបាត់បង់ខ្សែការពារស្លាបស្ដាំនេះ។
ព័រទុយហ្គាល់នឹងត្រូវប្រកួតបើកឆាកបានរង្វាន់ Euro នៅថ្ងៃស្អែក វេលាម៉ោង១១យប់ហើយ ដោយប៉ះជាមួយក្រុមហុងគ្រី។ ក្រុមការពារតំណែងជើងឯកនេះ ស្ថិតនៅពូលជាមួយសុទ្ធតែក្រុមខ្លាំងដូចជា បារាំង អាល្លឺម៉ង់និងហុងគ្រីនេះឯង៕
ប្រភព៖ Marca