ប្រភពពីគេហទំព័រ AS បានចុះផ្សាយថាៈក្លឹបប្រចៀវខ្មៅ Valencia មានបំណងចង់ ពង្រឹងកីឡាករនៅតំបន់ខ្សែការពាររបស់ពួកគេដោយបានត្រៀមផែនការនិងទិសដៅទិញយកអតីតខ្សែការពារស្លាបស្តាំរបស់ពួកគេដែលកំពុងលេងអោយក្លិប Manchester City គឺកីឡាករ Joao Cancelo ជាគោលដៅអាទិភាព នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែ មករា២០២០ខាងមុខនេះ។

ក្លិបកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអេស្បាញមានបំណងចង់ខ្ចីជើងជាដំបូងសម្រាប់កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៥ឆ្នាំរូបនេះនិង អាចទិញផ្តាច់ជាអចិន្រ្តៃយ៏បន្ទាប់ពីមើលឃើញថារូបគេបានចូលលេងតិចតួចនៅអង់គ្លេស។

ទោះបីជាយ៉ាងណា គ្រូបង្វឹក Man.City លោក Pep Guardiola នៅមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអតីតខ្សែការពារ Juventus ដ៏មានទេពកោសោល្យ ចាកចេញ បន្ទាប់ពីរូបគេមិនបានចូលលេងបន្ទាប់ពី រងរបួសរយៈពេលមួយខែកន្លងមក ។

ប្រភព៖ Goal