ក្រុមជម្រើសជាតិអ៊ីតាលីបានចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់យូរ៉ូ ២០២០ដែលបានពន្យាពេល១ឆ្នាំ នៅពេលពួកគេបានយកឈ្នះតួគី ៣ទល់និង០ ក្នុងការប្រកួតបើកឆាកពូល A កាលពីម៉ោង១:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១២មិថុនា ២០២១នេះ។

គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Merih Demiral នៅនាទីទី៥៣តង់ទី២បានជួយ ឲ្យ ក្រុម លោក Roberto Mancini នាំមុខមុនមុនពេលខ្សែប្រយុទ្ធ Ciro Immobile របស់ក្រុម Lazio បង្ហាញទម្រង់លេងបានល្អដោយមានឪកាសបន្ថែមគ្រាប់បាល់ទី២នៅនាទីទី ៦៦ ក្រោយ ការបង្កើតឪកាសរបស់ មិត្តរួមក្រុម Leonardo Spinazzola។

Immobile ខ្លួនឯងក៏បានបង្កើតឪកាសគ្រាប់បាល់ទី៣ដល់មិត្តរួមក្រុម Lorenzo Insigne ដែលលេងអោយក្រុមបាល់ទាត់អាជីព Napoli នៅគ្រាប់បាល់ទី៣និងជា ជ័យជម្នះជាលើកទី ១ ផងដែរ។លោក Mancini អតីតអ្នកចាត់ការទូទៅក្រុម Manchester City បានសន្យាថានិងព្យាយាមដឹកនាំក្រុមអោយទទួលបានលទ្ធផលល្អជាបន្តទៀតសម្រាប់ការប្រកួតបន្ទាប់។