ក្រុមបិសាចក្រហម Man. United បានដាក់ដេញថ្លៃក្នុងការនាំយកខ្សែការពារស្លាបស្តាំ Kieran Trippier ពី ក្លឹប Atletico Madrid មកកាន់ទឹកដី Old Trafford មុនរដូវកាលថ្មីចាប់ផ្តើម។ ។កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានដើរតួនាទីយ៉ាង សំខាន់ម្នាក់នៅឯទឹកដី Wanda Metropolitano ក្រោយបង្ហាញខ្លួនបាន ២៨ ប្រកួតនិងជួយអោយក្រុមលោក Diego Simeone ឈ្នះពាន La Liga កាលពីរដូវកាលចាស់។

ទោះយ៉ាងណាអតីតកីឡាករក្រុមមាន់ខ្នាយមាស Tottenham វ័យ ៣០ រូបនេះ នៅមានកិច្ចសន្យា ១២ ខែទៀត ស្របពេល សាមីខ្លួនធ្លាប់ត្រូវបានសារពត៌មានដកស្រង់ថាមានបំណងចង់ វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ។

យោងគេហទំព័រ Football Insider បានដឹងថាក្រុមជើងឯកអង់គ្លេស២០សម័យបានដេញថ្លៃនូវទឹកប្រាក់ចំនួន ១០ លាន ផោន ប៉ុន្តែ At.Madrid បានច្រានចោលនិងចង់បានតម្លៃខ្លួន Trippier ក្នុងរង្វង់ទឹកប្រាក់ ២០ លានផោន ដូចដែលពួកគេបាន ចំណាយលើរូបគេកាលពី ២ ឆ្នាំមុន។

ប្រភព៖ Sportsmole