សហព័ន្ធបាល់ប្រទេសអេស្បាញហៅកាត់ថា RFEF បានប្រកាសជាផ្លូវការណ៏ដោយសម្តែងការ សោកស្តាយ ថាខ្សែការពារកណ្តាល Diego Llorente មានវិជ្ជមានកូវីត-១៩ក្រោយឆ្លងកាត់ការធ្វើតេស្តតាមបច្ចេកទេសវេជ្ជសាស្រ្ត PCR ចុងក្រោយបង្អស់ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះនៅឯមូលដ្ឋានក្រុមជម្រើសជាតិនៅ ឯ Las Rozas ។

Llorente បច្ចុប្បន្នលេងអោយក្លឹប Leeds United នៅលីគកំពូលអង់គ្លេសត្រូវបានដកខ្លួនចេញពីក្រុមដូចជាខ្សែបម្រើដែលមានតួនាទីជាប្រធានក្រុម Busquets បន្ទាប់ពីការធ្វើតេស្តវិជ្ជមានដំបូងគេក្នុងក្រុមឈុតធំកាលពីថ្ងៃអាទិត្យ។ ការប្រកួតពានរង្វាន់ Euro ២០២០និងត្រូវធ្វើឡើងនៅថ្ងៃសុក្រពោលគឺរយៈពេល២ថ្ងៃបន្ទាប់ទៀត ក្រោយពន្យាពេលអស់១ឆ្នាំកន្លងទៅក្រោមហេតុផលបង្ការការរីករាលដាលនៃមេរោគកូវីត-១៩។

អេស្បាញនិងបើកយុទ្ធនាការប្រកួតអឺរ៉ូ២០២០របស់ពួកគេក្នុងពូល E ទល់និងក្រុម ស៊ុយអែតនៅ Seville ថ្ងៃច័ន្ទ ខណៈកីឡាករឈុតធំក្នុងក្រុមទាំងមូលត្រូវបានដាក់អោយនៅដាច់ដោយឡែកក្រោយពី Busquet ធ្វើតេស្ត៏វិជ្ជមាន។ ក្រុមយុវជនអាយុក្រោម ២១ ឆ្នាំបានដើរតួនាទីប្រកួតជំនួសក្នុងការប្រកួតកំដៅសាច់ដុំចុងក្រោយដោយបំបាក់លីទុយអានី ៤-០ កាលពីល្ងាចថ្ងៃអង្គារ ។

ប្រភព៖ Besoccer