សាជាថ្មីម្តងទៀតក្រុមបិសាចក្រហម Man. Utd និងត្រៀមចំណាយទឹកប្រាក់ប្រមាណជា ៨១.៥ លានផោនដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Jadon Sancho មករួមក្រុមក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅនេះយោងគេហទំព័រ The mirror បានចុះផ្សាយ។ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករវ័យ ២១ ឆ្នាំរូបនេះកាលពីឆ្នាំមុនប៉ុន្តែក្រុមមិនបានឆ្លើយតបការទាមទារនូវទឹកប្រាក់តម្លៃខ្លួនដែល Dortmund ចង់បានគឺរហូតដល់ទៅ ១០៨ លានផោនឯណោះ។
Man United បច្ចុប្បន្នបានបង្ហាញពីយុទ្ធសាស្រ្តចង់នាំយកកីឡាករជម្រើសជាតិអង់គ្លេសមួយចំនួនមកពង្រឹងក្រុមឡើងវិញ ហេតុដូច្នេះហើយទើបក្លឹបបានព្យាយាមជម្រុញអោយមានការចរចារកិច្ចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនេះឡើងនាពេលខាងមុខនេះ។ ហើយសម្រាប់អាណាព្យាបាលគឺក្លឹប Dortmund ខ្លួនឯងក៏នៅបានបង្ហាញពីចេតនាក្នុងការលក់កីឡាករឆ្នើមរូបនេះចេញដើម្បីប្រមូលថវិកាដ៏ច្រើនគួរសមខាងលើដើម្បីមកដោះស្រាយបញ្ហាចំពោះមុខផងដែរ។
Sancho បច្ចុប្បន្នកំពុងជាប់មមាញឺកជាមួយក្រុមជម្រើសជាតិអង់គ្លេសដើម្បីត្រៀមចូលរួមព្រឹត្តការណ៏ Euro ២០២០ គឺបានស៊ុតបញ្ចូលទីបាន១៦ គ្រាប់និងបង្កើតឪកាសអោយមិត្តរួមក្រុមបញ្ចប់ទីបាន២០ដងក្នុងការបង្ហាញខ្លួន ៣៨ លើកក្នុងរដូវកាល ២០២០-២០២១ ។
ប្រភព៖ Sportsmole