Kieran Trippier បានសម្រេចចិត្តបន្តស្នាក់នៅជាមួយ Atletico Madrid មុនពេលទីផ្សារដោះដូរកីឡាករនិងបន្តបើកដំណើរការចរចារផ្ទេរនៅរដូវក្តៅខាងមុខនេះ។កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានខកខានបង្ហាញសម្ថភាពជួយក្លឹបមួយរយៈពេលនៃយុទ្ធនាការរដូវកាលចាស់ ដោយសារតែការព្យួរប៉ុន្តែកិឡាករអន្តរជាតិអង់គ្លេសរូបនេះបានដើរតួនាទីដ៏សំខាន់ក្នុងការជួយពួកគេឈ្នះពាន La Liga ក្រោយបង្កើត ឪកាសបញ្ចប់ទី៦ ដងក្នុងការបង្ហាញខ្លួនសរុបចំនួន ២៨ ប្រកួតសម្រាប់ក្រុមលោក Diego Simeone ។
ក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៏ចង់នាំយកអតីតកីឡាករ Tottenham ដ៏មានបទពិសោធន៏រូបនេះនៅពេលទីផ្សារដោះដើរបើកដំណើរការមុនរដូវកាលថ្មីចាប់ផ្តើម។ ក៏ព្រោះតែលោក Ole Gunnar Solskjaer ចង់បានបេក្ខភាពប្រជែងតំណែងជាមួយ Aaron Wan-Bissaka នៅតំបន់ការពារស្លាបខាងស្តាំអោយកាន់តែរឹងមាំបន្ថែមទៀត។
ទោះយ៉ាងណាយោងគេទំព័រដ៏ល្បីរបស់អេស្បាញឈ្មោះ Mundo Deportivo បានចុះផ្សាយថា Trippier មិនចង់ចាកចេញពីទឹកដី Wanda Metropolitano ក្នុងកំលុងពេលដ៏ខ្លីខាងមុខនេះទេក៏ព្រោះតែរូបលោកមានក្តីសោមនស្សនិងរីករាយជាមួយអាជីពក្រោមការ ដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Simeone ។ Trippier បង្ហាញខ្លួនសរុបបានចំនួន ៦៨ ដងក្រោយផ្ទេរពីក្លឹបដែលមានមូលដ្ឋាននៅរាជធានីអង់គ្លេស មកកាន់ក្លឹបដែលមានមូលដ្ឋាននៅរាជធានីអេស្បាញ កាលពីខែកក្កដាឆ្នាំ ២០១៩ ។
ប្រភព៖ Sportsmole