សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA ចាប់ផ្ដើមពិនិត្យពីគម្រោងចង់ប្ដូរការប្រកួត World Cup ពី៤ឆ្នាំម្ដង មកលេង២ឆ្នាំម្ដងវិញ ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ជាសាកល។
គំនិតផ្ដួចផ្ដើមការប្រកួតបែបនេះឡើង គឺចេញពីលោក Yasser Al Misehal ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប់បីសាអូឌីត ដែលបានបង្កើតជាគំនិតនេះឡើង ដើម្បីពង្រឹងដល់វិស័យបាល់ទាត់ជាសាកល។ តែយ៉ាងណាវានៅមានភាពស្មុគស្មាញជាច្រើនចំពោះការផ្លាស់ប្ដូរនេះ ក៏ព្រោះតែតាមទ្វីបនីមួយៗ ជាពិសេសនៅអឺរ៉ុបនោះ មានកាលវិភាគប្រកួតញឹកគ្នាខ្លាំងណាស់។
ត្បិតតែយ៉ាងនេះក្ដី សម្រាប់សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកបានយល់ស្របជាមួយការលេង World Cup ២ឆ្នាំម្ដងនេះទៅហើយ ព្រោះពួកគេមិនសូវមានការប្រកួតច្រើននោះទេ៕
ប្រភព៖ Dailymail