FIFA បានបញ្ចេញឈ្មោះបេក្ខភាពទាំង ១០ នាក់សម្រាប់ពានរង្វាន់បុរសឆ្នើមប្រចាំឆ្នាំ(FIFA The Best) ប៉ុន្តែអ្វីដែលជារឿងគួរចាប់អារម្មណ៏នោះគឺក្នុងចំណោមនោះមិនមានឈ្មោះខ្សែបម្រើ ១.Bernardo Silva, ២.Alisson Becker និង ៣.Raheem Sterling ក្នុងបញ្ជីដែលបានប្រកាសឈ្មោះនេះទេ។ ។យ៉ាងណាមិញ ប្រិយ​មិត្តគាំទ្របានធ្វើការរិះគន់បញ្ហានេះ ស្របពេល Bernado Silva និង Alission Becker មិនជាប់​ក្នុងបញ្ជី​ប្រកួត​ប្រជែងកីឡាករទាំង១០រូបនេះទេ។

រីឯបេក្ខភាព កីឡាករទាំង ១០ នាក់ដែលត្រូវបានចម្រាញ់ជ្រើសយកជាបេក្ខភាពដើម្បីឈ្នះពាន នេះគឺ Cristiano Ronaldo, Frenkie de Jong, Matthijs de Ligt, Eden Hazard, Harry Kane, Sadio Mane, Kylian Mbappe, Lionel Messi, Mohamed Salah និង Virgil van Dijk ។

គួរបញ្ជាក់ផងដែរថាSilva ឈ្នះ Premier League ជាមួយក្រុម Manchester City ២ ជាប់ៗគ្នា​និងជា សមាជិកសំខាន់ បានដើរតួជួយក្រុម ឈ្នះពាន League Cup និងពានរង្វាន់ FA Cup ។ និងជួយ​ព័រទុយហ្កាល់ ឈ្នះពានNation League ។រីឯ Alisson បានឈ្នះស្រោមដៃមាសក្រោយបង្ហាញ​ទម្រេង់ល្អ​បំផុត​នៅក្របខណ្ឌ Premier League, Champions League និង Copa America និងជាអ្នក​ចាំទី​ដំបូង​គេដែល​ឈ្នះ​ពានរង្វាន់២នៅក្នុងការប្រកួតធំៗទាំង ៣។