លោក Jose Mourinho បាននិងកំពុងរៀបចំផែនការសម្លឹងឃើញកីឡាករមកពង្រឹងក្រុមមុនពេលចូលទៅដឹកនាំក្លឹប Roma នៅរដូវកាល ក្រោយបន្ទាប់ពីក្លឹបបានប្រកាសចែកផ្លូវគ្នាជាមួយលោក Paulo Fonsesa កាលពីថ្ងៃអង្គារ។ គេហទំព័រ Football London បានចុះផ្សាយថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ មានបំណងចង់នាំយកអតីតកូនក្រុមរបស់ ខ្លួនពីរ រូបគឺខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Erik Lamela និងខ្សែបម្រើ-ប្រយុទ្ធប្រេស៊ីល Lucas Moura ។

Lamela អតីតកីឡាករ Roma រូបនេះក៏ធ្លាប់មានទំនាក់ទំនងជាមួយក្លឹប Napoli ក្រោយបង្ហាញខ្លួន ២៥០ប្រកួតមកហើយ បន្ទាប់ពីចូល រួមជាមួយ Tottenham កាលពីខែសីហា ២០១៣ ក្នុងតម្លៃខ្លួន ២៥ លានផោន។យ៉ាងណាមិញការធ្លាក់ពីជម្រើស១១នាក់និងចូលលេង មិនបានទៀងទាត់អាចនិងធ្វើអោយ Lamela សម្លឹងឪកាសវិលត្រលប់ទៅលេងនៅក្របខណ្ឌ SerieA សាជាថ្មីវិញ។

រីឯ Moura ដែលធ្លាប់លេងអោយ Spurs បាន៤៨ ដង គ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះហើយចូលលេងបាន ច្រើនបំផុតសម្រាប់ក្លឹបរយៈពេលដែលលោក Mourinho ដឹកនាំក្រុម រយៈពេល១៧ ខែមកនេះនៅមានកិច្ចសន្យារយៈពេលជាង ២ ឆ្នាំទៀតលើកិច្ចសន្យាចាស់។សម្រាប់ Tottenham វិញហាក់ដូចជាមិនមានសម្ពាធក្នុងការលក់កីឡាករដែលរកបានគ្រាប់បាល់ ៩ គ្រាប់និងបង្កើតឪកាសស៊ុតបញ្ចូលទី ៨ លើកនៅរដូវកាលនេះចេញពីក្លឹបនោះទេ ។

ប្រភព: Sportsmole