ហង្សក្រហម Liverpool បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារ RB Leipzig កីឡាករ Ibrahima Konate ក្នុងកិច្ចសន្យា ៥ ឆ្នាំ ដើម្បីផ្លាស់ទៅកាន់ទឹកដី Anfield នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថា Konate ដែលមានវ័យ ២១ឆ្នាំ ត្រូវបានហង្សក្រហមត្រៀមចរចារទិញផ្តាច់កុងត្រា ក្នុងតម្លៃប្រហែល ៣៥ លានអឺរ៉ូ ស្របពេលដែលក្លិបទាំង២កំពុងពិភាក្សាគ្នាជុំវិញលក្ខខណ្ឌនៃការបង់ប្រាក់។

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីលើប្រព័ន្ធខ្សែរការពាររបស់លោកសម្រាប់រដូវកាលក្រោយ បន្ទាប់ពីទទួលរងនូវបញ្ហារបួសជាច្រើននៅរដូវកាលនេះ ដែលបណ្តាលអោយក្លឹបមិនអាចការពារតំណែងជើងឯក Premier League បាននៅរដូវកាលនេះ៕