តម្លៃខ្លួននៅលើទីផ្សាររបស់កីឡាករបាល់ទាត់ឆ្នើមៗមួយចំនួនបានកំពុងជះឥទ្ធិពលដល់អាជីពពួកគេជាខ្លាំងនៅរដូវកាលនេះដោយកត្តាទាំងនោះមានមូលហេតុដូចជាៈ សមត្ថភាពនិងទម្រង់ដែលសំខាន់បំផុតជាពិសេស ការបង្ហាញខ្លួនចូលលេងជួយ ក្រុមបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។យ៉ាងណាមិញកីឡាករមួយចំនួនហាក់បី ដូចជាកំពុងស្ថិតនៅពីក្រោយស្រមោលនៃអតីតកាលខ្លួនឯងនៅរដូវកាល នេះ។ពោលគឺក្រោយពីមិនសូវបានចូលលេង ហើយជួបបញ្ហារបួសធ្វើអោយតម្លៃផ្ទេររបស់ពួកគេទាំងនោះធ្លាក់ចុះគួរកត់សម្គាល់ ស្រប ពេលផលប៉ះពាល់ផ្នែកហិរញ្ញវត្តុដោយសារជំងឺកូវីត-១៩នោះ ។
ខាងក្រោមនេះជាកីឡាករទាំង៥រូបដែលតម្លៃខ្លួនរបស់ពួកគេបានធ្លាក់ចុះខ្លាំង:
១.Antoine Griezmann
ធ្លាប់ជាខ្សែប្រយុទ្ធឆ្នើមដែលប្រជែងពានបាល់មាសជាមួយ Cristiano Ronaldo និង Lionel Messi អំឡុងពេលលេងនៅ Atletico Madrid ពេលនោះ ហើយបច្ចុប្បន្នកីឡាករអន្តរជាតិបារាំងរូបនេះ មិនទាន់បានបង្ហាញទម្រង់លេងល្អបំផុត សមទៅនិងទឹកប្រាក់ដែល Barcelona បានចំណាយ នាំយករូបគេក្នុងតម្លៃខ្លួន១២០ លានផោនពីទឹកដីWanda Metropolitano មកនោះទេ ។បច្ចុប្បន្នតម្លៃខ្លួនរបស់សមាជិកជ័យលាភីWorld Cup២០១៨រូបនេះមានតម្លៃខ្លួន ធ្លាក់ចុះពី ៨០ លានមកនៅត្រឹម ៦០ លានយូរ៉ូក្រោយមិនសូវបានបង្ហាញខ្លួនចូលលេងញឹកញាប់ក្រោយការដឹកនាំរបស់លោកRonald Koeman។ ទោះយ៉ាណាបច្ចុប្បន្ន Griezmann រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១៦ គ្រាប់និងបង្កើតឪកាសបាន ៦ លើកគ្រប់ក្របខណ្ឌប្រកួតផងដែរ។
២.Philippe Coutinho
Barcelona បានចំណាយប្រាក់ជិត ១៥០ លានយូរ៉ូដើម្បីនាំខ្សែបម្រើអន្តរជាតិនេះយកមកពីហង្សក្រហម Liverpool ។ រដូវកាលដំបូងCoutinho បានព្យាយាមបង្ហាញទម្រង់លេងបានល្អជាមួយ Barcelona មុនពេលត្រូវBayern Munichខ្ចីជើង ហើយនៅ ទឹកដីអាឡឺម៉ង់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានជួយក្លឹបឈ្នះពាន៣មុនពេលវិលត្រលប់មកវិញនៅរដូវកាលនេះ។តម្លៃខ្លួនរបស់ Coutinho បានធ្លាក់ចុះពី ៦០ លានផោនមកនៅត្រឹម ៤០ លានផោននៅឆ្នាំនេះដោយសារតែបញ្ហារបួសផង ហើយ Barcelona ក៏ត្រៀមនិងខាតបង់ទឹកប្រាក់ខាងលើនេះជាមួយនិងការបញ្ចេញលក់រូបគេនៅរដូវក្តៅនេះផងដែរ។
៣.Eden Hazard
Hazard ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់ Cristiano Ronaldo ក្រោយចូលរួមជាមួយ Real Madrid ២រដូវកាល មកនេះ ប៉ុន្តែ d ចូលលេងបានតែ២៥ប្រកួតប៉ុណ្ណោះនៅLa Liga រកបានតែ៣គ្រាប់ ក្នុង ៤ប្រកួត ជាមួយនិងទម្រង់លេងដ៏ពិបាកបំផុតពោលគឺមិនបានជោគជ័យដូចជានៅជាមួយអតីតក្លឹបតោខៀវChelsea នោះទេ។ យ៉ាណាមិញបញ្ហារបួសដ៏រាំរៃមិនចេះធូរស្បើយ គឺជាឧបសគ្គចំបងសម្រាប់កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះ ។ បច្ចុប្បន្នតម្លៃខ្លួនរបស់គេបានធ្លាក់ចុះពី៦០លានមកនៅត្រឹម ៤០លានយូរ៉ូផងដែរ។
៤.Miralem Pjanic
ក្លឹបBarcelona បានធ្វើការដោះដូរខ្សែបម្រើអន្តរជាតិបូស្នីMiralem Pjanic ពីក្រុម Juventus ជាមួយនិងកីឡាករ Arthur Melo កាលពីដើមរដូវកាលនេះ។ យ៉ាងណាមិញPjanic មិនសូវបានចូលលេងក្រោយការដឹកនាំរបស់លោកRonald Koeman នោះទេ បើទោះបីជាធ្លាប់ឆ្លងកាត់បទពិសោធន៏ជួយក្លឹបចាស់ឈ្នះពានSerieA ៤សម័យកាលជាប់គ្នាយ៉ាងណាក៏ដោយ។បច្ចុប្បន្នកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៏មិនសប្បាយចិត្តជាមួយគ្រូបង្វឹក បើទោះបីជាBarcelona កំពុងបង្ហាញថាក្រុមអាចដំណើរការល្អដោយគ្មានរូបគេយ ។មួយវិញទៀតសោតនេះPjanic ចូលលេងបានតែ៦ដងនៅក្របខណ្ឌ La Liga ខណៈតម្លៃខ្លួនរបស់គេបានធ្លាក់ពី៤៨លានយូរ៉ូមកនៅត្រឹម តែ២៨លានប៉ុណ្ណោះ។
៥.Clement Lenglet
កីឡាករវ័យក្មេង Oscar Mingueza និង Ronald Araujo ធ្វើបានល្អនៅតំបន់ការពារកណ្តាលសម្រាប់ Barcelona ល្អជាង Xjខ្សែការពារកណ្តាលLenglet ក្នុងនៅរដូវកាលនេះ។ ដូច្នេះតម្លៃខ្លួនរបស់កីឡាករអន្តរជាតិបារាំង ពី៥០លានផោនឥឡូវមានតម្លៃ ២៥ លានផោនប៉ុណ្ណោះ។ទោះយ៉ាងណាទម្រង់លេងរបស់Lenglet បានប្រសើរឡើងរយៈពេល២ខែចុងក្រោយនេះដូច្នេះ សង្ឃឹមថាតម្លៃខ្លួនរបស់គាត់និងកើនខ្ពស់មកវិញ ។
ប្រភព: Sportskeeda