Antoine Griezmann ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona បានបញ្ជាក់ប្រាប់ថាវាគឺជារឿងចម្លែកដែលមិនធ្លាប់កើតមានឡើង ក្នុងការប្រកួតដោយគ្មានអ្នកគាំទ្រនោះ ។

ក្លឹបនាំមុខនៅលីកកំពូលអេស្បាញនឹងចាប់ផ្តើមបន្តការប្រកួតដែលនៅសល់សម្រាប់រដូវកាលនេះជាមួយនឹងការធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Mallorca នៅថ្ងៃទី ១៣ ខែមិថុនាបន្ទាប់ពីព្រឹត្តការណ៏ប្រកួតត្រូវបានផ្អាកចាប់តាំងពីខែមីនាក្នុងគោលបំណងដើម្បីបង្ការការរីករាលដាលនៃមេរោគ កូវីត-១៩។

សមាជិកជ័យលាភី World Cup ២០១៨ សញ្ជាតិបារាំងរូបនេះរកបាន ១៤ គ្រាប់ក្នុង៣៧ ប្រកួតហើយសម្រាប់គ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ បានបញ្ជាក់ប្រាប់ថាខ្លួនបានថាគាត់បានចំណាយពេលច្រើនបំផុតជាមួយក្រុមគ្រួសារអំឡុងពេលយុទ្ធនាការបានផ្អាករយៈពេលជិត៣ខែនេះ។ ការប្រកួតបញ្ចប់រដូវកាលនៅសល់១១លើកទៀតប៉ុណ្ណោះសម្រាប់ក្រុមការពារតំណែងជើងឯក Barcelona របស់គ្រូបង្វឹកលោក Quique Satien ដែលកំពុងមានពិន្ទុនាំមុខគូប្រជែងក្រុមអធិរាជស​ Real Madrid ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។

ប្រភព៖ Goal