ក្រុម Borussia Dortmund ទីបំផុតបានកំនត់តម្លៃខ្លួនកីឡាករ Erling Haaland នៅទឹកប្រាក់ប្រមាណ ១៨០លានយូរ៉ូសម្រាប់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកំពុងឡើងជើងរូបនេះ។ ក្លិបយក្សអេស្បាញ Barcelona និង Real Madrid ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាបានចាប់អារម្មណ៏និងត្រៀមចរចារចុះហត្ថលេខានាំយកកីឡាករដែលត្រូវបានចាត់ទុកជាម៉ាស៊ីនរកគ្រាប់បាល់មួយនេះនៅពេលបញ្ចប់រដូវកាល។
ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយថាក្រុមមកពីក្របខណ្ឌ Bundesliga មួយនេះនិងមិនបន្ធូរបន្ថយតម្លៃសម្រាប់កីឡាករវ័យ ២០ ឆ្នាំរូបនេះឡើយ។ ខណៈជំហររបស់ Dortmund គឺទំនងជាបានត្រៀមរួចរាល់និងឆ្លើយតបទៅក្លឹបកំពូលតារាង Premier League គឺ Man. City ដែលនិងស្ទាក់ស្ទើរក្នុងការហ៊ានអោយតម្លៃខ្លួន លើសពី១០០លានយូរ៉ូនោះ ។
Haaland បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមលោក Edin Terzic ដោយរកបាន៣៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣១លើកគ្រប់ក្របខណ្ឌប្រកួតរដូវកាលនេះកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Signal Iduna Park មានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២៤ ។
ប្រភព: Football-espana