Jan Oblak បានត្រៀមខ្លួនចាកចេញពីក្រុម Atletico Madrid នាពេលបញ្ចប់រដូវកាល២០២០-២០២១នេះ ខណៈដែលមានក្លឹប២ធំៗនៅអង់គ្លេសកំពុងចាប់អារម្មណ៏គឺ Man. Utd និង Chelsea យោងគេហទំព័រអេស្បាញ Todofichajes បានចុះផ្សាយ។

អ្នកចាំទីដៃស្អិតសញ្ជាតិស្លូវេនៀ Oblak បាននិងកំពុងជួយអោយ At.Madrid នាំមុខនៅកំពូលតារាង La Liga យ៉ាងណាមិញ At.Madrid ទើបតែធ្លាក់ចេញពីការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុប (Champions League) វគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់ក្រុមតោខៀវ Chelsea ទាំងពីរលើក។ ដូច្នេះចំនុចនេះត្រូវបានចាត់ទុកជាមូលហេតុសំខាន់បំផុតតម្រូវអោយរូបគេសម្រេចពីអនាគតរបស់ខ្លួនគឺចាកចេញពីទឹកដី Wanda Metropolitano ក្រោយរួមរស់បាន៧ឆ្នាំក្រោយផ្ទេរពីក្រុម Benfica កាលពីឆ្នាំ២០១៤កន្លងមក។

ទោបីជាមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ២០២៣ ប៉ុន្តែផ្ទុយទៅវិញកីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺមានតម្លៃខ្លួនទិញផ្តាច់កុងត្រាខ្ពស់គួរសមគឺដល់ទៅ១២០ លានផោន ឯណោះ។ ដូច្នេះក្រុមធំៗនៅអង់គ្លេសពីរគឺ Chelsea និង United អាចនឹងផ្តល់ជូនកីឡាករបូករួមទឹកប្រាក់ជាថ្នូរនឹងការចរចារដោះដូរដែលជម្រើសមួយបន្ថែមទៀត។

ប្រភព: Goal