អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្លឹប Roma កីឡាករ Antonio Cassano បានបញ្ចេញមតិយល់ឃើញថា Cristiano Ronaldo មានអត្តចរិកអាត្មានិយម និងកំពូងជួបផលវិបាកដើម្បីសម្របខ្លួននិងទម្រង់លេងរបស់គ្រូបង្វឹក Andrea Pirlo នាពេលបច្ចុប្បន្ន។ អតីតកីឡាករជម្រើសជាតិអ៊ីតាលីបន្តថាៈគាត់មានសមត្ថភាពរកគ្រាប់បាល់បានក្នុងមួយប្រកួតវាជាការពិតប៉ុន្តែគាត់កំពុងតែដើរផ្ទុយពីការដឹកនាំលេងរបស់លោក Pirlo។

ការពិតគាត់មានគំនិត អាត្មានិយមបន្តិចដោយការបញ្ជូនបាល់ រឺបង្កើតឪកាសអោយអ្នកដទៃដើម្បីរកគ្រប់បាល់ ។Cassano បន្តថាៈ Ronaldo ជាកីឡាករដែលលេងដើម្បីរកគ្រាប់បាល់ តែមិនមែនដើម្បីឈ្នះការប្រកួតនោះទេ ។ដោយសារតែគំនិតដូច្នេះទើបក្រុមជួបស្ថានភាពកាន់តែយ៉ាប់យ៉ឺនពិសេសក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។

បើទោះបីជាកីឡាករវ័យ៣៦ឆ្នាំរូបនេះទទួលបានជោគជ័យនៅរដូវកាលនេះដោយរកបាន ២៣ គ្រាប់គ្រប់ក្របខណ្ឌប្រកួតក្រោយបង្ហាញខ្លួន ២៧ ដងរហូតមកដល់ពេលនេះ។ជាក់ស្តែងប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះមិនអាចជួយក្រុមទទួលជ័យជំនះលើក្រុម Porto ក្នុងការប្រកួត ជើងទី ១ ក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធបានទេ។ ក្រុមការពារតំណែងជើងឯកអ៊ីតាលីក៏ខកខានក្នុងការប្រដេញតាម Inter Milan ក្រោយចាញ់ Napoli និងមានគម្លាត៨ពិន្ទុក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេទោះបីជាក្រុមនៅមាន១ប្រកួតក្នុងដៃក៏ដោយ ។

ប្រភព: Goal