ក្រុមកំពូលតារាង La Liga គឺ Atletico Madrid បានត្រឹមទទួលលទ្ធផលស្មើគ្នា ១ទល់និង១ ជាមួយ Levante សម្រាប់ការប្រកួតលីកកំពូលអេស្បាញនៅសប្តាហ៏ទី២២របស់ខ្លួនកាលពីយប់ថ្ងៃពុធ។ ក្រុមម្ចាស់ផ្ទះLevanteមានឪកាសរកបានគ្រាប់បាល់នាំមុខក្នុងការប្រកួតនេះដោយកីឡាករ Enis Bardhiនៅនាទីទី១៧ មុនពេលក្រុមភ្ញៀវ Atletico បានរកគ្រាប់បាល់វាយបកតាមស្មើវិញ ជាមួយនឹងការវាយបករបស់ កីឡាករ Marcos Llorenteនៅនាទីទី៣៧ ។

លទ្ធផលនេះមិនត្រឹមតែផ្តល់ភាពខកចិត្តសម្រាប់ក្រុមលោកDiego Simeone ដែលបច្ចុប្បន្នមានពិន្ទុ៥៥ ក្នុងតារាងប៉ុណ្ណោះទេ តែវាបានផ្តល់ ក្តីសង្ឃឹមបន្ថែមទៀតដល់គូប្រជែងធំបំផុតរបស់ពួកគេគឺក្រុមការពារតំណែងជើងឯកអេស្បាញ Real Madrid ដែលមានគម្លាត៦ពិន្ទុប៉ុណ្ណោះ និង Barcelona ៩ពិន្ទុប៉ុណ្ណោះ។

ប្រភព: BBC