លោក Zinedine Zidane គ្រូបង្វឹកក្រុមអធិរាស Real Madrid មានក្តីសង្ឃឹមទៅដឹកនាំក្រុមជម្រើសជាតិបារាំង នាពេលអនាគតយោងគេហទំព័រអេស្បាញ Marca បានចុះផ្សាយ។ នៅក្នុងបទបទសម្ភាសន៍មុនដឹកនាំការប្រកួតផ្តួលក្រុម Valencia កាលពីថ្ងៃអាទិត្យបុរសវ័យ ៤៨ ឆ្នាំរូបនេះបានបង្ហើបថាការឪកាសបង្វឹកក្រុមជម្រើសជាតិ គឺជាគោលដៅមួយដែលរូបលោកមានមហិច្ចតាចង់ចូលរួមនិងលើកស្ទូយវិស័យបាល់ទាត់ សម្រាប់ប្រទេសរបស់ខ្លួន ។

ទោះយ៉ាងណារូបលោកកំពុងតែផ្តោតការងារដឹកនាំនៅកីឡាដ្ឋាន Santiago Bernabeu ខណៈ Real Madrid បានព្យាយាមតស៊ូបង្ហាញទម្រង់លេងនៅ ក្នុងរដូវកាលនេះ។ បច្ចុប្បន្នក្រុមការពារតំណែងជើងឯកអេស្បាញឈរ នៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងមាន ៨ ពិន្ទុតាមក្រុមកំពូលតារាង Atletico Madrid ដែលមាន១ប្រកួតនៅក្នុងដៃ។

ទោះយ៉ាងណាវីរបុរសដែលធ្លាប់ជួយក្លឹបឈ្នះពាន World Cup ១៩៩៨ រូបនេះ ជឿជាក់ថារូបលោកនៅតែបន្ត ឪកាសដ៏មុតមាំដើម្បីដឹកនាំក្លឹបប្រកួតប្រជែងដណ្តើមពានរង្វាន់ La Liga និង Champions League នៅរដូវកាលនេះអោយខាងតែបាន។

ប្រភព: Sportskeeda