អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Jose Mourinho បានរិះគន់ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលលោក Andre Marriner ដែលបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រនៅតង់ទី ១ដល់កីឡាករ Jorginho ក្រោយពីខ្សែការពារ Eric Dier បានធ្វើអោយ Timo Werner ដួលក្នុងតំបន់គ្រោះថ្នាក់។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានបញ្ជាក់ប្រាប់ក្រោយបញ្ចប់ការប្រកួតថាៈ ខ្ញុំចាត់ទុកគាត់ជាអាជ្ញាកណ្តាលឆ្នើមម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ។ ប៉ុន្តែសម្រាប់ការកាត់សេចក្តីលើកនេះខ្ញុំមិន ពេញចិត្តនោះទេ។ វាស្ទើរតែត្រូវគូបដិបក្សរកគ្រាប់បាល់បញ្ចប់ទីទៅហើយ ដូច្នេះមិនសមទទួល បាល់ពិន័យនោះទេព្រោះវាជា ស្ថាន ភាពដែលប្រជែងគ្នាមួយទល់និង១ដើម្បីរកគ្រាប់បាល់។ការពិតជារឿងដែលឈឺចាប់សម្រាប់ទទួលយកលទ្ធផល បរាជ័យនេះ។
ជ័យជំនះនៅសប្តាហ៏ទី ២២នេះ នាំអោយ Chelsea បន្តការមិនស្គាល់ចាញ់ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Thomas Tuchel និងបាននាំក្រុមឡើងទៅឈរនៅលេខរៀងទី៦នៃក្របខណ្ឌ Premier League ។
ប្រភព: BBC