សារជាថ្មីម្តងទៀត Lionel Messi បានបដិសេធមិនមានទំនាក់ទំនងពិសេសពីសំណាក់ក្លឹបធំៗណាមួយដូចជាម្ចាស់ជើងឯកបារាំង PSG និងក្រុមកំពុងឈរកំពូលតារាងលីកកំពូលអង់គ្លេស Man. City ជុំវិញពាក្យចចាមអារ៉ាមលើអនាគតរបស់ខ្លួន។ ប្រធានក្រុមអ្នកមានបុណ្យ Barcelona រូបនេះក៏បានបញ្ជាក់ថាខ្លួននិងរង់ចាំធ្វើការសម្រេចចិត្តរហូតដល់ចប់រដូវកាលនេះក្រោយចំណាយពេលស្ទើរពេញមួយអាជីពពោលគឺ១៧ឆ្នាំមកហើយ។
ការលើកឡើងរបស់ម្ចាស់ពានបាល់មាស៦សម័យវ័យ៣៦ឆ្នាំរូបនេះ ស្របពេលកិច្ចសន្យារបស់ខ្លួនជាមួយក្លឹបយក្សកាតាឡាន់នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខ។
ពត៌មានទាក់ទងនិងតារាឆ្នើមរបស់ក្រុម Barcelona បានក្លាយជាចំនុចរសើបចាប់តាំងពីរដូវក្តៅឆ្នាំមុនខណៈបេក្ខភាពត្រៀមឆ្លងកាត់ការបោះឆ្នោតចូលមកធ្វើប្រធានក្លឹបមានដូចជាៈ Joan Laporta, Toni Freixa និង Victor Font ក៏មានភាពអព្យាក្រឹតភាពនិងមិនបានយករឿងរបស់ Messi យកមកធ្វើប្រជាភិថុតដើម្បីឃោសនារកសម្លេងឆ្នោតនោះដែរ។
ប្រភព: Goal