ខ្សែប្រយុទ្ធ Patrick Bamford របស់ក្រុម Leeds United បានបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រមាណ ៥,០០០ ផោនដល់សាលាបឋមសិក្សាក្នុងតំបន់នាទីក្រុង Leeds ចក្រភពអង់គ្លេសកាលពីថ្ងៃពុធកន្លងទៅនេះ។
កីឡាករវ័យ ២៧ឆ្នាំ រូបនេះបានប្រាប់គេហទំព័រ Talksport ពី ការលះបង់ពេលវេលា និងថវិកា ក្នុងសកម្មភាពជំនួយមនុស្សធម៌ដល់សហគមន៍នេះគឺដើម្បីជួយដល់បឋមសិក្សាឈ្មោះ Beeston នៅជិតកីឡាដ្ឋាន Elland Road។ ហើយថវិកានោះគឺដើម្បីទិញឧបករណ៏ថាប្លេតអោយសិស្សបានរៀនសូត្រជាមួយគ្នាពីចំងាយកំលុងពេលបិទទ្វារសាលារៀនដើម្បីបង្កាការរីករាលដៃនៃមេរោគកូវីត-១៩ ។
Bamford បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Leeds របស់គ្រូបង្វឹកលោក Marcelo Bielsa នៅរដូវកាលនេះដោយរកបាន ១១ គ្រាប់ហើយបូករួមលទ្ធផល ជ័យជម្នះ ៣ទល់និង១ លើក្រុម Leicester កាលពីសប្តាហ៏មុន។
ប្រភព: DailyMail