ក្លឹបកំពូលតារាង At.Madrid បានប្រកាសជាផ្លូវការណ៏កាលពីល្ងាចថ្ងៃពុធនេះថាខ្សែប្រយុទ្ធ Joao Felix បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩។កីឡាករអន្តរជាតិព័រទុយហ្កាល់មានវ័យ ២១ ឆ្នាំរូបនេះកំពុងត្រូវបានដាក់អោយនៅ ដច់ដោយឡែកនៅឯផ្ទះឆ្ងាយពីមិត្តរួមក្រុមតាមកាលកំណត់របស់ក្រុមគ្រូពេទ្យ។ ដំណឹងនេះផងដែរគឺបានកើតមានឡើងត្រឹម តែ៤ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីមិត្តរួមក្រុម Yannick Carrasco និង Mario Hermoso បានធ្វើតេស្តវិជ្ជមានមេរោគ COVID-១៩ នេះផងដែរ។

At.Madrid ដែលមិនមានវត្តមាន Carrasco និង Hermoso សម្រាប់ជំនួបផ្តួលក្លឹប Cadiz ក្នុងលទ្ធផល៤ទល់និង២កាលពីថ្ងៃអាទិត្យ និងត្រូវអវត្តមានខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ Felix បន្តទៀត នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Celta Vigo នៅថ្ងៃច័ន្ទសប្តាហ៏ក្រោយ ។

ប្រភព: DailyMail