អតីតខ្សែបម្រើ Man. City លោក Gareth Barry ជម្រុញអោយកីឡាករឆ្នើម Jack Grealish ចូលរួមជាមួយក្រុមMan.City របស់លោក Pep Guardiola នៅពេលអនាគត។

Grealish កីឡាករអន្តរជាតិអង់គ្លេសរបស់ក្រុម Aston Villa រូបនេះមានការចាប់អារម្មណ៏ និង ចង់បាន រូបគេជាខ្លាំងពីសំណាក់ក្រុមបិសាចក្រហម Man. Utd មុនពេលចាប់ផ្តើមរដូវកាលនេះ។ ទោះយ៉ាង ណារៀមច្បង Barry ចង់ឃើញសិស្សប្អូន Grealish បដិសេធក្លឹបជើងឯកអង់គ្លេស២០សម័យ ហើយចូលរួមជាមួយក្រុមកំពុងឈរនៅកំពូលតារាង Premier league នាពេលបច្ចុប្បន្ន គឺល្អប្រសើរបំផុត ។

គួរកត់សម្គាល់ថាប្រធានក្រុម Aston Villa បានដើរតួនាទីជួយក្រុមយ៉ាងល្អបំផុតដោយរកបាន ៦ គ្រាប់និងបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១ គ្រាប់នៅរដូវកាលនេះ។មួយវិញទៀត Grealish មានកិច្ចសន្យានៅទឹកដី Villa Park រហូតដល់ឆ្នាំ ២០២៥ ខណៈ Aston Villa ឈរនៅលេខរៀងទី៩ ក្នុងតារាង Premier League និងមានគម្លាតមួយពិន្ទុតាមពីក្រោយក្រុមលេខ ៦ Tottenham ។

ប្រភព: BBC