ខ្សែបម្រើ Sami Khedira របស់ក្លឹប Juventus បានបញ្ចប់ការផ្ទេរជាអចិន្រ្តៃយ៍ទៅក្រុម Hertha Berlinនៅ គឺលីកកំពូលអាឡឺម៉ង់ Bundesliga ។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានជួយ Juventus លើកពាន Serie A ចំនួន ៥ ឆ្នាំជាប់គ្នាក្នុងអំឡុងពេល ៥ ឆ្នាំកន្លះនៅប្រទេសអ៊ីតាលី។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកAndrea Pirlo នៅរដូវកាលនេះ រូបគេមិនបានបង្ហាញខ្លួនចូលលេងសោះទើបនាំអោយរូបគេសម្រេចចិត្តចាកចេញទៅស្រុកកំណើតវិញក្រោយចាកចេញ ១១ ឆ្នាំគិតចាប់តាំងពីពេលផ្ទេរពី Stuttgart ទៅកាន់ Real Madrid ។

ទោះយ៉ាងណា Hertha Berlin មិនបានបង្ហាញព័ត៌មានលំអិតនៃកិច្ចសន្យានោះទេយ៉ាងណាមិញ Khedira ក៏ធ្លាប់បានជួយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ពោលគឺពីរខែបន្ទាប់ពីបានឈ្នះពានរង្វាន់ Champions League ជាមួយ Real Madrid ។

ប្រភព: BBC