កំពូលខ្សែប្រយុទ្ធ Lionel Messi បានស៊ុតពិន័យហ្រ្វីឃីកយ៉ាងល្អបំផុតនិងជាគ្រាប់បាល់លើកទី ៦៥០ ព្រមទាំងជាគ្រាប់ Free-kick លើកទី៤៩ក្នុងអាជីពរបស់ខ្លួនជាមួយ Barcelona ក្នុងជំនួបផ្តួល Athletic Bilbao ក្នុងលទ្ធផល២ទល់និង១ក្នុងសប្តាហ៏ទី២០កាលពីយប់ថ្ងៃអាទិត្យ ។

ទោះបីជាកីឡាករក្រុមភ្ញៀវបានព្យាយាមធ្វើជាជញ្ជាំងដល់ទៅ ៥ នាក់កីឡាករម្នាក់ដេកនៅខាងក្រោម និងម្នាក់ទៀតឈរនៅពីមុខសំណាញ់ទីប៉ុន្តែ Messi នៅតែអាចទាល់បាល់សំដៅទៅជ្រុងខាងស្តាំបានសម្រេច ។ទោះយ៉ាងណាក្រុម Bilbao មិនមានឪកាសរកគ្រាប់បាល់នោះទេ ខណៈ Jordi Alba បង្កកំហុស អោយគ្រាប់បាល់ចូលទីខ្លួនឯង ស្របពេលខ្សែប្រយុទ្ធបារាំង Antoine Griezmann រកឃើញគ្រាប់បាល់ទី២អោយម្ចាស់ផ្ទះ។

លទ្ធផលជ័យជំនះសប្តាហ៏ទី២០នេះបានជួយអោយ Barcelona មានពិន្ទុ៤០ស្មើនិង Real Madrid តែមានគ្រាប់បាល់ស៊ុតបញ្ជូលទីច្រើនជាង៦គ្រាប់និងមានគម្លាត ១០ ពិន្ទុពីក្រោយក្រុម At. Madrid (មាន១ប្រកួតក្នុងដៃ)ក្រោយបំបាក់ Cadiz ក្នុងលទ្ធផល៤ ទល់និង០នៅថ្ងៃជាមួយគ្នាផងដែរ។

ប្រភព: BBC