គ្រូបង្វឹកលោក Andrea Pirlo បានបញ្ជាក់ប្រាប់ថា Cristiano Ronaldo និងទទួលខុសត្រូវទាំងអស់នូវរាល់ សកម្មភាពផ្ទាល់ខ្លួនរបស់គាត់ក្នុងពេលសម្រាកពីការងារជួយក្រុមបន្ទាប់ពីខ្សែប្រយុទ្ធស្លាបក្លឹប Juventus រូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយប៉ូលីសអ៊ីតាលីពីបទរំលោភលើច្បាប់ប្រឆាំងមេរោគកូវីត-១៩ ។

ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក ៥សម័យសញ្ជាតិព័រទុយហ្គាល់រូបនេះបានបែកធ្លាយ វីដេអូ ត្រូវបានផូសលើបណ្តាញសង្គមជាមួយមិត្តនិងមិត្តស្រី ហើយជាតារាម៉ូដែលសញ្ជាតិអាហ្សង់ទីននាង Georgina Rodriguez បានធ្វើដំណើរទៅជិះម៉ូតូស្គីលើតំបន់ប្រជុំភ្នំមានព្រិលធ្លាក់ក្នុងឪកាសប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់នាង។

ការធ្វើដំណើររបស់គូស្នេហ៏មិនទាន់រៀបការពីតំបន់ Piedmont ទៅ Valle d’Aosta គឺត្រូវបានកំណត់ជាតំបន់ទឹកក្រូចមានន័យថាការចាកចេញពីតំបន់ ទាំងពីរនេះត្រូវបានហាមឃាត់ដោយច្បាប់ប្រទេសអ៊ីតាលី។ពោលគឺក្រោយពីមនុស្ស ជាង ៨៧.០០០ នាក់ បានស្លាប់ដោយសារការឆ្លងរាលដាលនៃមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីនាពេលកន្លងមក។ប្រសិនរកឃើញថាមានកំហុសជាក់ស្តែងពិតមែននោះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះនិងត្រូវរងការផាកពិន័យ។

ប្រភព:Goal