លោក Rafael Benitez បានលាលែងតំណែងជាគ្រូបង្វឹកក្លឹប Dalian Professional នៅលីកកំពូលចិន បន្ទាប់ពីទទួលបន្ទុកដឹកនាំក្លឹបនៅក្របខណ្ឌ Chinese Super League អស់រយៈពេល១៨ខែ គិតចាប់តាំងពីចាញពីក្រុម Newcastle នៅខែកក្កដា ឆ្នាំ២០២១៩។

អតីតគ្រូបង្វឹកក្រុមសារិកាព្រៃ Newcastle United, ហង្សក្រហម Liverpool និង តោខៀវ Chelsea,Real Madrid មានវ័យ ៦០ ឆ្នាំនៅមានកិច្ចសន្យាជាមួយក្លឹបមួយរដូវកាលទៀត ទោះយ៉ាងណាហេតុផលនៃការចាកចេញរបស់លោក Benitez និងជំនួយការ គ្រូបង្វឹត្រូវបានគេមើលឃើញថា មកពីភ័យខ្លាចការឆ្លងរីករាលដាលនៃមេរោគកូវីត-១៩ ។
ក្លឹប Dalian បានរួចផុត ពីការធ្លាក់ចេញពីក្របខ័ណ្ឌលីកកំពូលចិននៅក្នុងឆ្នាំ ២០២០ ដោយបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ១២ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ Play-off ។

ប្រភព: BBC