Real Madrid បានរងបរាជ័យធ្លាក់ចេញពីការប្រកួតពានរង្វាន់ Copa del Rey វគ្គ ៣២ ក្រុមចុងក្រោយដោយចាញ់ក្រុមមកពីលីកលំដាប់ទី៣គឺ Alcoyano ដែលសល់គ្នាតែ១០ នាក់ក្រោយបញ្ចប់ការប្រកួត។ ទោះបីក្រុមលោក Zinedine Zidane បានរកគ្រាប់បាល់នាំមុខដោយខ្សែការពារអន្តរជាតិប្រេស៊ីល Eder Militao ប៉ុន្តែក្រុមដែលលេងនៅក្របខណ្ឌ Division B មានឪកាវាយបកតាមស្មើ និងរកគ្រាប់បាល់ជ័យជំនះនៅនាទីទី៨០ និង គ្រាប់បាល់ជ័យជំនះនៅម៉ោងបន្ថែមនាទីទី១១៥ក្រោយពេល Lopez Olivan ត្រូវអាជ្ញាកណ្តាលបណ្តេញចេញ២នាទី។

លោក Zidane ដែលមានប្រវត្តិអស្ចារ្យធ្លាប់ដឹកនាំក្លឹបឈ្នះក្របខណ្ឌ Champions League ចំនួន ៣ ដងក្នុងនាមជាអ្នកចាត់ការទូទៅកំពុងរងសម្ពាធខណៈក្រុមការពារតំណែងជើងឯកមានគម្លាត ៤ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Atletico Madrid ដែលមាន ២ ប្រកួតនៅក្នុងដៃទៀតនោះ។

ការពិត Real Madrid ធ្លាប់មានប្រវត្តិឈ្នះពាន Copa del Rey ១៩ ដងប៉ុន្តែខកខានឈ្នះ ៧ ឆ្នាំមកហើយនិងធ្លាប់ឈ្នះ ២ ដងប៉ុណ្ណោះគិតចាប់តាំងពីឆ្នាំ ១៩៩៣ ។ Real Madrid ក៏ អវត្តមានប្រធានក្រុម Sergio Ramos ខណៈការប្រកួតនេះលោក Zidane បានធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ ៩ ដង បើទោះបីជាមានវត្តមានកីឡាករសំខាន់រហូតដល់បញ្ចប់ការប្រកួតដូចជាៈ Karim Benzema, Eden Hazard, Marcelo, Casemiro and Toni Kroosក៏ក្រុមនៅតែបរាជ័យដដែល។

ប្រភព: BBC