Gareth Bale បានរងរបួសជាថ្មីយោងតាមការអះអាងរបស់គ្រូបង្វឹក Jose Mourinho បានបញ្ជាក់ថាខ្សែបម្រើ-ប្រយុទ្ធស្លាប ដែលលេងក្នុងលក្ខណ្ខខ្ចីជើងពីក្លឹប Real Madrid រូបនេះ និង ត្រូវបន្តអវត្តមានមិនអាចចូលលេងអោយក្រុម Tottenham ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេ។
Bale ត្រូវបង្ខំចិត្តប្តូរចេញនៅពាក់កណ្តាលម៉ោងបន្ទាប់ពីរកបានគ្រាប់បាល់បើកឆាកក្នុងជ័យជំនះ ៣ទល់និង១ ពានរង្វាន់ Carabao Cup វគ្គ ១៦ ក្រុមចុងក្រោយលើក្រុមនៅក្របខណ្ឌ Championship គឺក្លឹប Stoke City កាលពីថ្ងៃទី ២៣ ធ្នូ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានបន្តថាៈ កីឡាករក្រុមជម្រើសជាតិវែលរូបនេះបានរងរបួសកំភួនជើង ដោយ អវត្តមានការប្រកួតក្នុងលទ្ធផល១ទល់និង១ជាមួយ Wolver នៅក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យ និងបន្ត អវត្តមានក្នុងជំនួបទទួលក្រុម Fulham នៅពាក់កណ្តាលសប្តាហ៏នេះផងដែរ។
ប្រភព៖ Goal