Arsenal បានសម្លឹងឃើញខ្សែប្រយុទ្ធ Abdallah Sima របស់ក្រុម Slavia Prague នៅលីកកំពូលឆេកខណៈដែលពួកគេជឿជាក់ថាសមត្ថភាពរបស់កីឡាករវ័យ១៩ឆ្នាំរូបនេះដូចទៅនិងវីរបុសរបស់ពួកគេគឺ Thierry Henry ។ ទោះយ៉ាងណាក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់ទី១៥នាក្របខណ្ឌ Premier League បច្ចុប្បន្ននេះ ត្រូវប្រឈមនិងការចំណាយទឹកប្រាក់ដល់ទៅ ៥០ លានផោនប្រសិនជាពួកគេ ចង់ចុះហត្ថលេខានាំយក Sima មកកាន់ទឹកដី Emirate Stadium យោងគេហទំព័រ Calciomercato របស់អ៊ីតាលី បានចុះផ្សាយ។

១៦ ឆ្នាំកន្លងផុតទៅ ដែល Arsenal បានឈ្នះពាន Premier League ជាមួយវីរបុរស Thierry Henry ខណៈ ដែលរូបគេបាន រកគ្រាប់បាល់អោយក្រុមបានដល់ទៅ៣៩ គ្រាប់នាពេលនោះ ។ តែសម្រាប់រដូវកាលថ្មីនេះ Arsenal ខ្សត់គ្រាប់បាល់បញ្ចូលទីជាមួយបរាជ័យក្នុងទឹកដីខ្លួនឯង ដល់ទៅ៤ដង គិតចាប់តាំងពីចាប់ផ្តើមរដូវកាលនេះ និងរកបានតែ ១១ គ្រាប់ប៉ុណ្ណោះនៅលីគកំពូលអង់គ្លេស។

សម្រាប់ Sima កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះ ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ៩ គ្រាប់ក្នុងការប្រកួត ១២ លើកចុងក្រោយ និងមានតែកីឡាករពីររូបតែប៉ុណ្ណោះគឺ Nketiah និង Aubameyang ប៉ុណ្ណោះដែលទើបតែរកគ្រាប់បាល់ច្រើនជាងគេគឺម្នាក់៥គ្រាប់នៅរដូវកាលនេះ។

ប្រភព៖ DailyStar