Cristiano Ronaldo បានខកខានរកគ្រាប់បាល់ជ័យជំនះដោយស៊ុតពិន័យ១១ម៉ែត្រអោយ Juventus ខណៈ ក្រុមការពារតំណែងជើងឯកអ៊ីតាលីទទួលលទ្ធផលស្មើគ្នាជាមួយក្រុម Atlanta និង ជាលើក ទី ៦ ក្នុង ការ ប្រកួតក្របខណ្ឌ Serie A ចំនួន ១២ លើកកន្លងមកនេះ ។
បន្ទប់ពី Federico Chiesa បានជួយអោយម្ចាស់ផ្ទះនាំមុខមុននៅនាទីទី២៩ កីឡាករ។ Remo Freuler បានរកគ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី៥៧តង់ទី២អោយក្រុមភ្ញៀវ។ទោះយ៉ាងណាកំពូលខ្សែប្រយុទ្ធស្លាបវ័យ៣៥ឆ្នាំ Ronaldo មានឱកាសរកបានគ្រាប់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែអ្នកចាំទី Pierluigi Gollini អាចជួយសង្គ្រោះបាល់បាន។ Gollini អតីតអ្នកចាំទីក្រុម Aston Villa ក៏បានបន្តជួយសង្គ្រោះពិ ការព្យាយាម រកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Alvaro Morata ផងដែរ។
គួរកល់សម្កាល់ថា Juventus ដែលបានលើកពាន SerieA ៩ឆ្នាំចុងក្រោយជាប់ៗគ្នា មិនដែលចាញ់ទេបន្ទាប់ ពីការប្រកួតក្នុងលីក១២ដង ក្រោមការដឹកនាំរបស់លោក Andrea Pirlo។ បច្ចុប្បន្ន Juventus ឈរនៅ លេខរៀងទី ៣ មានគម្លាត ៤ ពិន្ទុពីក្រុមកំពូលតារាង AC Milan និង ៣ពិន្ទុពីក្រុម Inter Milan ។
គួរបញ្ជាក់ផងដែរថា Romelu Lukaku បានរកគ្រាប់បាល់ពិន័យ១១ម៉ែត្រអោយក្រុម Inter Milan ទទួលជ័យជំនះ លើ Napoli ដើម្បីបន្តឈរនៅលេខ២ ខណៈខ្សែប្រយុទ្ធ Lorenzo Insigne ត្រូវបណ្តេញចេញ។ អតីត កីឡាករ ក្រុមបីសាចក្រហម រូបនេះបច្ចុប្បន្នរកបានគ្រាប់បាល់ស្មើនិង Cristiano Ronaldo និង Zlatan Ibrahimovic ដោយរកបាន១០ គ្រាប់ស្មើគ្នា គិតត្រឹមសប្តាហ៏ទី១២។
ប្រភព៖ BBC