កូនប្រុសច្បងវីរបុរសក្រុមបិសាចក្រហម Man.Utd កីឡាករ Wayne Rooney ឈ្មោះ Kai វ័យ១១ឆ្នាំបានចុះកុងត្រាចូលហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលក្លឹបម្ចាស់ជើងឯកអង់គ្លេស ២០សម័យមួយនេះកាលពីថ្ងៃព្រហស្បត្ត៏។ Rooney កីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតអោយក្លឹប(Top Scorer) បានបង្ហាញពីមោទនភាពក្រោយឃើញតំណក់ឈាមតែមួយរូបនេះចូលរួមជាមួយក្លិបចាស់របស់ខ្លួន។

គួរបញ្ជាក់ថាអតិតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៥ ឆ្នាំ រូបនេះបានចំណាយពេល ១៣ ឆ្នាំប្រកបអាជីពនៅទឹកដី Old Trafford ដោយបំបែកកំណត់ត្រាក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតជាមួយការឈ្នះជើងឯក Premier League ៥ ដង និង Champions League ១ដងមុនពេលផ្លាស់ទៅលេងនៅក្លិបយុវជនថ្នាលរបស់ខ្លួនគឺក្លឹប Everton ។

ក្នុងនាមអ្នកចាត់ការទូទៅក្រុម Derby Country និងជាឪពុករបស់កូនប្រុស៤នាក់ Rooney បានបញ្ចេញមតិនៅលើបណ្តាញសង្គម Instagram ថា: ខិតខំប្រឹងប្រែងណាកូនប្រុស។

ប្រភព៖ Metro