Raul Jimenez ត្រូវបានស្វាគមន៏ពីសំណាក់មិត្តរួមក្រុមនៅទីកន្លែងហ្វឹកហាត់របស់ក្លិប ចចកខ្មៅ Wolves កាលពីថ្ងៃពុធជាលើកដំបូងក្រោយទទួលការវះកាត់បាក់ឆ្អឹងលលាដ៏ក្បាល មុនពេលទទួលស្វាគមន៏ក្រុម Aston Villa នៅឯកីឡាដ្ឋាន Molineux នៅពីថ្ងៃសៅរ៍។កីឡាករក្រុមជម្រើសជាតិម៉ិចស៊ិកូវ័យ ២៩ ឆ្នាំរូបនេះបានរងការប៉ះទង្គិចគ្នាជាមួយខ្សែការពារ David Luiz របស់ក្រុមកាំភ្លើងធំ Arsenal នៅឯកីឡដ្ឋាន Emirates កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។
ទោះយ៉ាងណាកីឡាក Wolves ពាក់អាវយឺតជាមួយនឹងសារគាំទ្រដល់ Jimenez មុនការប្រកួតថ្ងៃអាទិត្យជាមួយ Liverpool ខណៈក្រុមរបស់លោក Nuno Espirito Santo បានចាញ់ក្រុមការពារតំណែងជើងឯកអង់គ្លេសក្នុងលទ្ធផល ៤ទល់និង០ ។
ទោះយ៉ាងណាប្រិយមិត្តគាំទ្រក្លឹប Wolves បានរៃអង្គាសប្រាក់បាន ៧.៥០០ ផោនក្នុងរយៈពេល ២ ម៉ោងបរិច្ចាគជួយដល់ Jimenez កំលុងពេលរូបគេត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ។ អតីតខ្សែប្រយុទ្ធក្រុម At.Madrid រូបនេះរកបាន ១៧ គ្រាប់ជួយអោយ Wolves បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ នៅក្របខណ្ឌ Premier League កាលពីរដូវកាលមុននិងបន្តរកបានគ្រាប់បាល់ ៤ដងទៀតក្នុងការបង្ហាញខ្លួននៅក្របខណ្ឌ Premier League ៩ ដងនៅរដូវកាលនេះ។
ប្រភព៖ BBC