ខ្សែប្រយុទ្ធឆ្នើម Raul Jimenez សង្ឃឹមថាខ្លួននឹង វិលត្រឡប់មកកាន់ទីលានប្រកួតវិញក្នុងពេលឆាប់ៗនេះក្រោយពីបានធ្វើការវះកាត់របួស ឆ្អឹងលលាដ៍ក្បាលកាលពីថ្ងៃអាទិត្យដោយជោគជ័យរួចមក។
កីឡាករសញ្ជាតិម៉ិកស៊ិករូបនេះបានទទួលរងការប៉ះទង្គិចត្រង់ក្បាលជាខ្លាំងជាមួយខ្សែការពារកណ្តាល ក្រុមកាំភ្លើងធំកីឡាករ David Luiz ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យខណៈម្ចាស់ផ្ទះ Arsenal រងបរាជ័យក្នុងលទ្ធផល២ទល់និង១។
អតីតកីឡាករ At.Madrid និង Benfica វ័យ២៩ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការជួយសង្គ្រោះដោយផ្តល់សារធាតុអុកស៊ីសែនសម្រួលដល់ការដកដង្ហើមនៅកីឡដ្ឋាន Emirates មុនពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ។ Jimenez បានសរសេរសារនៅលើបណ្តាញសង្កមដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួន ខណៈពួកគេបានរៃអង្គាសប្រាក់ចំនួន ៨,០០០ ផោនក្នុងរយៈពេល ២ ម៉ោងដើម្បីជួយទ្រទ្រង់ដល់ការព្យាបាលរបស់កីឡាករឆ្នើមរបស់ខ្លួនរូបនេះ។
ប្រភព: BBC