ក្នុងការប្រកួតមិត្តភាពនៅយប់មិញនេះ ក្រុមព័រទុយហ្គាល់មិនប្រណីដល់ក្រុមអង់ដូរ៉ាឡើយ ពោលគឺបំបាក់ក្នុងលទ្ធផលដល់ទៅ ៧-០ ឯណោះ។
ក្នុងការប្រកួតខាងលើនេះដែរ នៅតង់ទី១ក្រុមរបស់លោក Santos បានដាក់កីឡាករបម្រុងឱ្យចូលលេងច្រើន ហើយលទ្ធផលនាំមុខមុន ២-០។ នៅតង់ទី២ពួកគេក៏បានដាក់ចូលកីឡាករឆ្នើមៗបន្ថែមទៀតឱ្យលេងម្ដងដូចជា Ronaldo និង Felix ជាដើម។ ជាលទ្ធផលឃើញថានៅតង់ទី២នេះ ក្រុមព័រទុយហ្គាល់ក៏បន្ថែមបាន៥គ្រាប់ទៀតសរុបទៅលទ្ធផលឈ្នះ ៧-០។
Ronaldo ក៏មានរកបានមួយគ្រាប់ដែរក្នុងការប្រកួតមួយនេះ។ ថែមបាន១គ្រាប់នេះទៀត បានធ្វើឱ្យកីឡាករវ័យ៣៥ឆ្នាំនេះ កាន់តែកៀកបំបែកកំណត់ត្រាកីឡាកររកគ្រាប់បាល់ឱ្យជម្រើសជាតិបានច្រើនជាងគេហើយ ពោលគឺបច្ចុប្បន្នមាន១០២គ្រាប់ និងអ្នកកាន់កំណត់ត្រាចាស់នោះមាន១០៩គ្រាប់៕