អ្នកចាត់ការទូទៅក្រុមជម្រើសជាតិបារាំងលោក Didier Deschamps យល់ឃើញថា Paul Pogba មិនសប្បាយចិត្តនឹងស្ថានភាពកំពុងប្រកបអាជីពបច្ចុប្បន្នជាមួយក្លឹបបិសាចក្រហម Man. United ទេ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានតស៊ូព្យាយាមក្នុងការបង្ហាញខ្លួនលេងសម្រាប់ជម្រើស១១នាក់ដំបូង ក្នុងប៉ុន្មានខែចុងក្រោយ នេះ ដោយសារបញ្ហារបួសនិងបញ្ហាសុខភាពមួយទៀតគឺបន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩ផងដែរ ។
Pogba សមាជិកជ័យលាភី World Cup ២០១៨រូបនេះចូលលេង បានលេង ៩០ នាទីទើបតែពីរដងប៉ុណ្ណោះសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ នៅរដូវកាលនេះដែលការប្រកួតនោះគឺ Man.Utd ដោយចាញ់ក្រុម Tottenham និង Arsenal ព្រមទាំងរកបានគ្រាប់បាល់តែមួយគត់អោយក្រុមគឺការប្រកួតជាមួយ Brighton នៅពាន Carabao Cup ។ទោះយ៉ាងណា Pogba នៅតែបង្ហាញទម្រង់លេងបានល្អសម្រាប់ ក្រុមជម្រើសជាតិបារាំងអំឡុងការប្រកួតអន្តរជាតិចុងក្រោយ ។
គ្រូបង្វឹកវ័យ៥២ឆ្នាំរូបនេះ Deschamps បានប្រាប់សន្និសីទសារព័ត៌មានថា :ខ្ញុំមិនមានដំបូន្មានដើម្បីផ្តល់ឱ្យគាត់ទេព្រោះ Pogba ស្គាល់ក្រុម Man.Utd នេះច្បាស់ចាប់តាំងពី បានលេងជាមួយក្លឹបនេះជាលើកដំបូង ។ ក្នុងស្ថានភាព មួយនៅ Manchester United បច្ចុប្បន្នដែលគាត់មិនអាចពេញចិត្តនឹងពេលវេលាលេងនិងជំហរ លេងហើយ មិនស្ថិតក្នុងដំណាក់កាលល្អបំផុតដូចមុននោះដែរ ។
ប្រភព៖ Goal