លោក Hansi Flick គ្រូបង្វឹក Bayern Munich បានផ្តល់បទសម្ភាសន៏កាលពីថ្ងៃអង្គារមុនជំនួបជាមួយក្រុមភ្ញៀវ Atletico Madrid នៅក្របខ័ណ្ឌ Champions League ថាពួកគេជាក្រុមដែលមានទម្រង់លេង ការពារបានល្អបំផុតសម្រាប់ក្លឹបធំៗ នៅទ្វីបអឺរ៉ុប។

អ្នកចាត់ការទូទៅដែលត្រូវដឹកនាំក្រុមការពារតំណែងជើងឯកក្នុងវគ្គជម្រុះក្នុងពូលAជាលើកដំបូងនៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏វេលាម៉ោង២រំលងអធ្រាតស្អែកនេះ បានកោតសរសើរគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Diego Simeone ថាមានបច្ចេកទេសដឹកនាំក្រុមបានល្អក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន Flick គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ បានបញ្ជាក់ថាៈប្រសិនជាខ្ញុំមិនច្រលំទេ៩រដូវកាលមកនេះ គាត់ដឹកនាំក្រុមបានល្អណាស់។ទោះយ៉ាងណាពីមុនផ្សេងតែពេលនេះខ្ញុំផ្តោតលើការប្រកួតបន្ទាប់។ខ្ញុំ ក៏មិនប្រៀបធៀបពីទម្រង់លេងរវាងក្រុមទាំងពីរទេ បើទោះបីជា យើងបានសិក្សាពីចំនុចខ្លាំង និងចំនុចខ្សោយរបស់គូប្រជែងមួយនេះរួចទៅហើយក្តី។

ប្រភព៖ Besoccer