ខ្សែបម្រើ Victor Moses របស់ក្លឹបតោខៀវ Chelsea បានបញ្ចប់ការផ្ទេររយៈពេលមួយរដូវកាលទៅកាន់ក្លិប Spartak Moscow នៅលីកកំពូលរបស់ប្រទេសរុស្ស៊ីជាផ្លូវការណ៏ ខណៈក្លឹប បាននិយាយថាពួកគេបានខ្ចីជើងខ្សែបម្រើស្លាប រូបនេះ រួមបញ្ចូល និង ជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏។
គួរបញ្ជាក់ថាកីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ ២៩ ឆ្នាំរូបនេះត្រូវបានក្លឹបយក្សតួគី Fenerbahce ខ្ចីជើងមុនពេលចូលរួមជាមួយ Inter Milan ដើម្បីជួបជុំជាមួយអតីតគ្រូបង្វឹកលោក Antonio Conte ក្នុងលក្ខណ្ឌ ខ្ចីជើងកាលពីខែមករា។
អតីតកីឡាករ Wigan និង Crystal Palace រូបនេះគាត់មិនបានលេងឱ្យក្រុម Chelsea ក្នុងរយៈពេលជាងពីរឆ្នាំមកហើយហើយនេះគឺជារដូវកាលដែលរូបគេលេងក្នុងលក្ខណ្ឌខ្ចីជើងជាលើកទី៦ ក្រោយធ្លាប់លេងខ្ចីជើងនៅ Liverpool ,Stoke, West Ham ក្រោការមកដល់ទឹកដី Stamford Brdige ក្រោយមកដល់កីឡាដ្ឋាននេះកាលពីឆ្នាំ២០១២ ។
ប្រភព៖ BBC