Juan Mata បាន​បដិសេធ​​​​ថ្លៃ​ឈ្នួល​១៨​​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ដែល​ជា​ការ​ស្នើ​​របស់​ក្រុម​មិន​បង្ហាញ​ឈ្មោះ​មួយ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​មិន​ទាន់​ចង់​ចាក​ចេញ​ពី Manchetser United នៅ​ឆ្នាំ​នេះ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​មិន​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Ole Gunnar Solskajer ឡើយ​ក្នុង​ឆ្នាំ​នេះ ដោយ​គេ​មិន​ទាន់​បាន​លេង​មួយ​ប្រកួត​សោះ​ក្នុង​លីគ​នា​រដូវ​កាល​ថ្មី។ Mata ដែល​បាន​បង្ហាញ​វត្តមាន​​ទាំង​ពីរ​ប្រកួត​ឲ្យ United នៅ​ពាន League Cup ក្នុង​រដូវ​កាល​នេះ​ ត្រូវ​បាន​ក្លឹប​នៅ​​អារ៉ាប៊ីសាអ៊ូឌីត​ដាក់​តម្លៃ​ទិញ​១១,៥​លាន​ផោន កាល​ពី​ដើម​សប្ដាហ៍។

តាម​ប្រភព​ឲ្យ​ដឹង ក្លឹប​មិន​បញ្ចេញ​ឈ្មោះ​មួយ​នោះ​ហ៊ាន​ឲ្យ​ថ្លៃ​នឿយហត់​ដល់ Mata ដល់​ទៅ​១៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ មិន​ត្រូវ​បាន​សាមី​ខ្លួន​បដិសេធ​ព្រោះ​ចង់​បន្ត​នៅ United។ កីឡាករ​វ័យ​៣២​ឆ្នាំ​​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា បិសាច​ក្រហម​អាច​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ ត្បិត​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នៅ​ដើម​រដូវ​កាល​ក្ដី៕ ​

ប្រភព៖ Sabay News