Wilfred Ndidi ខ្សែការពារឆ្នើមរបស់ក្រុមកញ្ជ្រោងខៀវ Leicester អាចនឹងអវត្តមានរហូតដល់ទៅ ១២ សប្តាហ៍ រឺ៣ខែ ដោយសារ តែបញ្ហារបួសជើងក្នុងការប្រកួតពានរង្វាន់ Premier League ពេលដែលក្លឹបរបស់ខ្លួនបានផ្តួល Burnley កាលពីថ្ងៃអាទិត្យ។ កីឡា ករវ័យ ២៣ ឆ្នាំសញ្ជាតិនីហ្សេរីយារូបនេះក៏បន្តខកខានការប្រកួត Carabao Cup ខណៈ Leicester City បរាជ័យចាញ់ កាំភ្លើងធំ Arsenal ដោយរូបគេត្រូវធ្វើការការវះកាត់ជាបន្ទាន់។

អ្នកចាត់ការទូទៅលោកលោក Brendan Rodgers បាននិយាយថា: របួសរបស់ Ndidi អាច នឹងបាក់ឆ្អឹងដែលអាចជាការរងរបួសធ្ងន់ធ្ងរ ។ យើងនឹងរង់ចាំមើលក្រោយការវះកាត់បើដូច្នេះវានឹងត្រូវការរយៈពេល ១២ សប្តាហ៍។

រដូវកាលនេះ Ndidi បានបំពេញកាតព្វកិច្ចជាច្រើនសម្រាប់ក្រុមក្រោយពី Jonny Evans និងWes Morganនៅរងរបួសនៅឡើយ។ ទោះបីជាបែបនេះប៉ុន្តែក្រុម Leicester បានឈ្នះការ ប្រកួតលីកទាំងពីរ របស់ ពួកគេនៅ រដូវកាល នេះដើម្បីធ្វើឱ្យពួកគេឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ។

ប្រភព៖ BBC