ហង្សក្រហម Liverpool បានបញ្ចប់ការចុះហត្ថលេខាខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota ពីក្រុមចចកខ្មៅ Wolves ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤១ លានផោនបូករួមផលប្រយោជន៏ផ្សេងៗទៀត និង អាចកើនដល់ចំនួន ៤៥ លានផោន ។

Jota បានក្លាយជាសមាជិកទី៣នៅទឹកដី Anfield បន្ទាប់ពីខ្សែបម្រើអេស្ប៉ាញ Thiago Alcantara ដែលបានចូលរួមជាមួយពួកគេក្នុងតម្លៃ ២០ លានផោនពីក្លិប Bayern Munich ព្រមទាំងខ្សែការពារឆ្វេងសញ្ជាតិក្រិក Kostas Tsimikas ក្នុងតម្លៃប្រហែល ១១,៧ លានផោនកាលពីរដូវក្តៅនេះ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចុះកុងត្រា ៥ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក Premier League បានផ្តល់បទ សម្ភាសន៏ក្រោយបង្ហាញខ្លួនក្នុងនាមឯកសណ្ឋានក្លឹបជាផ្លូវការណ៏ថាៈវាគ្រាន់តែជាពេលវេលាដ៏រំភើបមួយសម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ព្រោះនៅពេលដែលអ្នកក្រឡេកមើលលីកកំពូលអង់គ្លេសមួយនេះ អ្នកតែងតែឃើញ Liverpool ជាក្រុមដ៏ធំបំផុតមួយនៅក្នុងប្រទេសដូច្នេះវាមិនអាចទៅរួចទេក្នុងការនិយាយថាទេដើម្បីចូលរួមជាមួយពួកគេ ។ ដំបូងឡើយអតីតខ្សែប្រយុទ្ធ Atletico Madrid កីឡាករ Jota បានចូលរួមជាមួយក្រុម Wolves ក្នុងលក្ខណ្ឌខ្ចីជើងនិងជួយពួកគេ ឈ្នះជើងឯកលីកលំដាប់ទី២រដូវកាល ២០១៧-២០១៨ មុនពេលធ្វើការផ្លាស់ប្តូរអចិន្រ្តៃយ៍ក្នុងតម្លៃ ១២,៨ លានផោននៅឆ្នាំ ២០១៨ ។

ប្រភព៖ BBC